ស្តាប់សិស្សរបស់យើងនិយាយ
ឪពុកម្តាយប្រាប់យើងជាញឹកញាប់នូវរឿងពីរ៖ កូនរបស់ពួកគាត់និយាយភាសាអង់គ្លេសដោយបញ្ចេញសំឡេងបានល្អ ហើយឆាប់ចេះនិយាយ។ សូមស្តាប់សិស្សរបស់យើងផ្ទាល់។
-
1:23កុមារអាយុ ៥ ឆ្នាំ និទានរឿង ស្រមោច និងដំរី -
1:34សិស្សពណ៌នារូបភាព ក្រោយរៀននៅ SEED បានជាង ២ ខែ -
1:50សិស្សនិទានរឿង Gingerbread Man ឡើងវិញតាមលំដាប់ -
2:35សិស្ស SEED អាយុ ៧ ឆ្នាំ និទានរឿង -
1:10ក្រោយរៀន Magic e សិស្សពណ៌នារូបភាព -
1:36របៀបដែលកម្មវិធី SEED Phonics បង្រៀនសំឡេងនីមួយៗ
បញ្ចេញសំឡេងត្រឹមត្រូវ តាំងពីសំឡេងដំបូង
នៅក្លឹបសិក្សាស៊ីដ យើងមិនត្រឹមតែបង្រៀនតាមសៀវភៅ Oxford Phonics World ប៉ុណ្ណោះទេ យើងបានបង្កើតកម្មវិធីផ្ទាល់ខ្លួនមួយ ឈ្មោះ SEED Phonics ដើម្បីជួយកូនៗស្តាប់ និងបញ្ចេញសំឡេងអង់គ្លេសឱ្យបានត្រឹមត្រូវ។
- សំឡេងនីមួយៗ ថតពីអ្នកនិយាយភាសាអង់គ្លេសពិតៗ មិនមែនសំឡេងម៉ាស៊ីនទេ
- អក្សរភ្លឺឡើងតាមសំឡេង កូនៗឃើញ និងឮក្នុងពេលតែមួយ
- ស្តាប់ម្តងមួយសំឡេង រួចផ្សំជាពាក្យ៖ g, a_e, t ទៅជា gate
- ពាក្យនីមួយៗ មានរូបភាព ឃ្លាឧទាហរណ៍ និងការបកប្រែជាភាសាខ្មែរ
- ហ្គេមសូរសព្ទ ៨ ប្រភេទ សម្រាប់ហាត់រៀនបន្ថែម
សៀវភៅល្អ គ្រូយកចិត្តទុកដាក់ និងកម្មវិធីផ្ទាល់ខ្លួន៖ កូនៗអាន និងនិយាយភាសាអង់គ្លេសដោយទំនុកចិត្ត។
ហេតុអ្វីសិស្សរបស់យើងឆាប់ចេះនិយាយ
- និយាយតែភាសាអង់គ្លេសនៅសាលា៖ ចាប់ពីខ្លោងទ្វារ រហូតដល់ថ្នាក់រៀន សិស្ស និងគ្រូនិយាយភាសាអង់គ្លេស។
- វីដេអូនិយាយ ក្រោយមេរៀននីមួយៗ៖ សិស្សរៀនអត្ថបទ ហាត់និយាយដោយមើលតែរូបភាព រួចថតវីដេអូខ្លួនឯង។
- និយាយពណ៌នារូបភាព៖ សិស្សពណ៌នារូបភាពដោយពាក្យរបស់ខ្លួន។
- ឪពុកម្តាយឃើញការរីកចម្រើនរបស់កូនតាមវីដេអូ។
កក់ពេលធ្វើតេស្តវាស់កម្រិត ឥតគិតថ្លៃ
តេស្តនេះឥតគិតថ្លៃ ហើយបង្ហាញថាថ្នាក់ណាសមនឹងកូនរបស់អ្នក។ អញ្ជើញមកថ្ងៃចន្ទ ដល់ថ្ងៃសុក្រ ពីម៉ោង ៩ ព្រឹក ដល់ ៥ ល្ងាច រួចសាកល្បងរៀនមួយសប្តាហ៍ មុនពេលសម្រេចចិត្ត។